សមាបត្តិសូត្រ

ក្បាលទី 28 · ទំព័រ 699

ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ ក្នុងកុសល- ធម៌មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាល ភិក្ខុទាំងឡាយ លុះសទ្ធាសាបសូន្យទៅ អស្សទ្ធិយៈ ( ការមិនជឿ ) រួបរឹត ក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ មានក្នុងកាលណោះ ។ ម្នាលភិក្ខុ ទាំងឡាយ ហិរិដែលបុគ្គលតម្កល់ស៊ប់ ក្នុងកុសលធម៌មានត្រឹមណា ការប៉ះពាល់ នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះហិរិសាបសូន្យ ទៅ អហិរិកៈ ( សេចក្តីមិនអេនោខ្មាស ) រួបរឹតក្នុងកាលណា ការប៉ះពាល់ នូវអកុសលធម៌ ក៏មានក្នុងកាលណោះ ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បៈ ដែលបុគ្គលតម្កល់ស៊ប់ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះឱត្តប្បៈសាបសូន្យទៅ អនោត្តប្បៈ ( សេចក្តីមិនតក់ស្លុត ) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវ អកុសលធម៌ ក៏មានក្នុងកាលណោះ ។ ម្នាលភិក្ខុទាំងឡាយ វីរិយៈដែលបុគ្គល តម្កល់ស៊ប់ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសល ក៏មិនមាន ត្រឹមនោះ ម្នាលភិក្ខុទាំងឡាយ លុះវីរិយៈសាបសូន្យទៅ កោសជ្ជៈរួបរឹតក្នុង កាលណា ការប៉ះពាល់នូវអកុសល ក៏មានក្នុងកាលនោះ ។ ម្នាលភិក្ខុទាំងឡាយ បញ្ញាដែលបុគ្គលតម្កល់ស៊ប់ ក្នុងកុសលធម៌មានត្រឹមណា ការប៉ះពាល់ នូវអកុសល ក៏មិនមានត្រឹមនោះ ម្នាលភិក្ខុទាំងឡាយ លុះបញ្ញាសាបសូន្យ ទៅ ទុប្បញ្ញា ( ការអប្បបញ្ញា ) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសល ក៏មានក្នុងកាលនោះ ។