កាមសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសមាបត្តិសូត្រទី ៦ ដូចតទៅនេះ បទថា អកុសលស្ស សមាបត្តិ បានដល់ ការដល់ព្រមដោយការចូលដល់ អកុសលធម៌ ។ បទថា បរិយុទ្ធាយ តិដ្ឋតិ បានដល់ គ្របសង្កត់ ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ច្រើនតែជាប់ចិត្តក្នុងកាម ម្នាលភិក្ខុទាំងឡាយ បើកុលបុត្រលះបង់កណ្តៀវ និងអម្រែក ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស គួរហៅថា កុលបុត្រអ្នកមានសទ្ធាចេញបួស ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កុលបុត្រអ្នកមានវ័យ គួរបាននូវកាមទាំងឡាយ តាមតែបែបណា ។ ម្នាលភិក្ខុទាំងឡាយ ទោះកាម ទាំងឡាយណាថោកទាបក្តី កាមទាំងឡាយណាកណ្តាលក្តី កាមទាំងឡាយណា ឧត្តមក្តី កាមទាំងអស់នោះ ក៏រាប់ថាជាកាមដូចៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ ដូចកុមារតូចទន់ខ្ចីដេកផ្ងារ បៀមកំណាត់ឈើ ឬអំបែងក្នុងមាត់ ព្រោះអាស្រ័យ សេចក្តីប្រហែសរបស់ស្រីមេដោះៗ ( នោះលុះឃើញហើយ ) ក៏យកចិត្ត ទុកដាក់ដោយប្រញាប់ប្រញាល់ លុះយកចិត្តទុកដាក់ដោយប្រញាប់ប្រញាល់ ហើយ ក៏នាំចេញនូវកំណាត់ឈើ ឬអំបែងនោះ ដោយប្រញាប់ប្រញាល់ ប្រសិនបើមិនអាចនឹងនាំចេញដោយប្រញាប់ប្រញាល់បានទេ ក៏យកដៃឆ្វេង ត្រកងដោយរហ័ស ហើយធ្វើម្រាមចង្អុលដៃខាងស្តាំឲ្យខុប ខ្វេះយកចេញ ដោយទាំងឈាមមកផង ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ ( ខ្លាច ) សេចក្តីលំបាកនុ៎ះ នឹងមានដល់កុមារ តថាគតមិន ពោលថា សេចក្តីលំបាកនុ៎ះ មិនមានដូច្នេះទេ ។ ម្នាលភិក្ខុទាំងឡាយ ស្រីមេ ដោះដែលមានប្រាថ្នាសេចក្តីចម្រើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរតែធ្វើយ៉ាងនេះឯង ។