អដ្ឋកថាកាមសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកាមសូត្រទី ៧ ដូចតទៅនេះ បទថា កាមេសុ លឡិតា បានដល់ ងប់ជ្រប់ក្រៃលែងក្នុងវត្ថុកាម និងកិលេសកាម ។ បទថា អសិតព្យាភង្គឹ បានដល់ កណ្តៀវច្រូតស្មៅ និងដងរែក រែកស្មៅ ។ បទថា កុលបុត្តោ បានដល់ កុលបុត្រមានមារយាទ ។ បទថា ឱហាយ ប្រែថា លះហើយ ។ បទថា អលំ វចនាយ បានដល់ គួរ ពោល ។ បទថា លព្ភា បានដល់ បានងាយ គឺអាចបាន ។ បទថា ហីនា កាមា បានដល់ កាមរបស់សត្វ មានត្រកូល ទាប ៥ ។ បទថា មជ្ឈិមា កាមា បានដល់ កាមរបស់សត្វថ្នាក់កណ្តាល ។ បទថា បណីតា កាមា បានដល់ កាមរបស់ព្រះរាជា និងអមាត្យរបស់ព្រះរាជា ។ បទថា កាមាត្វេវ សង្ខំ គច្ឆន្តិ សេចក្តីថា រាប់បានថា កាមទាំងអស់ ព្រោះអំណាចការ ប្រាថ្នា និងព្រោះអំណាចអារម្មណ៍ដែលគប្បីប្រាថ្នា ។ បទថា វុឌ្ឍោ ហោតិ ប្រែថា ជាមនុស្សចាស់ ។ បទថា អលំ បញ្ញោ គឺមានបញ្ញាសមគួរហើយ ។ បទថា អត្តគុត្តោ បានដល់ ឃុំគ្រង រក្សាដោយខ្លួនឯងបាន ឬអាចរក្សាឃុំគ្រងបាន ។ បទថា នាលំ សមាទាយ ប្រែថា មិនគួរប្រមាទ ។ បទថា សទ្ធាយ អកតំ ហោតិ សេចក្តីថា កិច្ច ណាដែលគួរធ្វើក្នុងកុសលធម៌ទាំងឡាយដោយសទ្ធា កិច្ចនោះ មិនទាន់បាន ធ្វើ ។ ក្នុងបទដ៏សេសក៏ន័យនេះដូចគ្នា ។ ដោយបទថា អនបេក្ខោ បនាហំ ភិក្ខវេ តស្មឹ ហោមិ ព្រះមានព្រះភាគទ្រង់សម្តែងថា តថាគតដាក់ចិត្តក្នុង បុគ្គលនោះ ជាអ្នកធ្វើកិច្ចដែលគួរធ្វើដោយសទ្ធាជាដើមយ៉ាងនេះហើយ តាំង នៅក្នុងសោតាបត្តិផល ក្នុងសូត្រនេះត្រាស់សោតាបត្តិមគ្គ ។