ចវនសូត្រ

ក្បាលទី 28 · ទំព័រ 705

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែង ឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ( សាសនធម៌ ) ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានសទ្ធា រមែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានហិរិ រមែង ឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមាន ឱត្តប្បៈ រមែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស រមែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអ្នកអប្បឥតបញ្ញា រមែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្មបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៥ យ៉ាង ទើបមិនឃ្លាត រមែងតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ។ ប្រកបដោយ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា រមែងមិនឃ្លាត តាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក មានហិរិ រមែងមិនឃ្លាត តាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ រមែងមិនឃ្លាត តាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម រមែងមិនឃ្លាត តាំងនៅស៊ប់ក្នុង ព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា រមែងមិនឃ្លាត តាំង