អដ្ឋកថាចវនសូត្រ
ក្បាលទី 28 · ទំព័រ 706
គប្បីជ្រាបវិនិច្ឆ័យក្នុងចវនសូត្រទី ៨ ដូចតទៅនេះ បទថា សទ្ធម្មេ បានដល់ សាសនសទ្ធម្ម ។ បទថា អស្សទ្ធោ បានដល់ ដែលវៀរចាក សទ្ធា ២ យ៉ាង គឺឱកប្បនសទ្ធា សទ្ធាដែលចុះស៊ប់ និងបច្ចក្ខសទ្ធា គឺសទ្ធាដែលជាក់ច្បាស់ ។ បទថា ចវតិ ន បតិដ្ឋាតិ បានដល់ ឃ្លាត ចាកគុណក្នុងសាសនានេះ មិនអាចតាំងនៅបាន ។ ក្នុងសូត្រនេះ ត្រាស់ ទាំងការតាំងនៅមិនបាន ទាំងការតាំងនៅបាន ។