បឋមអគារវសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នក មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មិនមានសេចក្តីគោរព មិនមានសេចក្តី កោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានហិរិ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក មិនមានឱត្តប្បៈ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅ ស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអប្បឥតបញ្ញា មិនមាន សេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ក្នុង ព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំង នៅស៊ប់ក្នុងព្រះសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅ ស៊ប់ក្នុងព្រះសទ្ធម្ម ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក មានហិរិ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំង នៅស៊ប់