ទុតិយអគារវសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនមាន សេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះបាន ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មិនមានសេចក្តី គោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានហិរិ … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានឱត្តប្បៈ … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក ខ្ជិលច្រអូស … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអប្បឥតបញ្ញា មិនមានសេចក្តី គោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិន គួរនឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុង ធម្មវិន័យនេះបាន ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុ