អដ្ឋកថាទុតិយអគារវសូត្រ
ក្បាលទី 28 · ទំព័រ 711
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអគារវសូត្រទី ១០ ដូចតទៅនេះ បទថា អភព្វោ គឺដល់នូវភាពជាបុគ្គលអភ័ព្វ ។ បទថា វុឌ្ឍឹ ប្រែថា ចម្រើន ។ បទថា វិរុឡឹ បានដល់ សល់នូវភាពជាអ្នកមិនញាប់ញ័រ ព្រោះភាព ជាបុគ្គលដុះដាល ។ បទថា វេបុល្លំ បានដល់ ភាពជាធំ ។ បទ ដ៏សេសក្នុងទីទាំងពួង មានអត្ថងាយយល់ហើយ ។