អននុស្សុតសូត្រ
ក្បាលទី 28 · ទំព័រ 712
ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាថា ជាអ្នកដល់នូវអរហត្ត ជាទីបំផុតនៃអភិញ្ញា និងត្រើយនៃអភិញ្ញា ក្នុងធម៌ដែលមិនធ្លាប់ឮមកក្នុងកាល មុន ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយកម្លាំងទាំងឡាយណា ទើប ប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទក្នុងកណ្តាលបរិស័ទ ញ៉ាំងចក្កដ៏ ប្រសើរឲ្យប្រព្រឹត្តទៅ កម្លាំងរបស់តថាគតនោះ មាន ៥ យ៉ាងនេះ ។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ ។ គឺ កម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតប្រកបដោយ កម្លាំងទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទក្នុង កណ្តាលបរិស័ទ ញ៉ាំងចក្កដ៏ប្រសើរឲ្យប្រព្រឹត្តទៅ កម្លាំងតថាគតរបស់ តថាគតនោះ មាន ៥ យ៉ាងនេះឯង ។