អដ្ឋកថាអននុស្សុតសូត្រ

ក្បាលទី 28 · ទំព័រ 713

គប្បីជ្រាបវិនិច្ឆ័យក្នុងអននុស្សុតសូត្រទី ១ នៃពលវគ្គទី ២ ដូចតទៅនេះ បទថា បុព្វាហំ ភិក្ខវេ អននុស្សុតេសុ សេចក្តីថា ម្នាល ភិក្ខុទាំងឡាយ តថាគតដឹងក្រៃលែងក្នុងធម៌ទាំងឡាយ គឺសច្ចធម៌ ៤ ដែល តថាគតមិនធ្លាប់ស្តាប់ក្នុងកាលមុន ។ បទថា អភិញ្ញាវោសានបរមិប្បត្តោ បដិជានាមិ ព្រះមានព្រះភាគទ្រង់សម្តែងដល់គុណដែលទ្រង់សម្រេច ក្នុង មហាពោធិបល្ល័ង្កថា តថាគតដឹងក្រៃលែងក្នុងសច្ចធម៌ ដោយការធ្វើកិច្ច ១៦ យ៉ាង សម្រេចដោយមគ្គ ៤ ហើយដល់នូវបារមីចុងក្រោយ គឺត្រើយនៃភាពជា អ្នកធ្វើកិច្ចស្រេចហើយ ព្រោះកិច្ចទាំងអស់ចប់ហើយ ទើបប្តេជ្ញា ។ បទថា តថាគតស្ស បានដល់ របស់ព្រះតថាគតដោយហេតុ ៨ យ៉ាង ។ បទថា តថាគតពលានិ បានដល់ កម្លាំងញាណដែលដល់ហើយ គឺប្រព្រឹត្តទៅ ហើយ ដោយអាការដែលគប្បីដល់បានដោយកម្លាំងទាំងនោះ ។ បទថា អាសសណ្ឋានំ គឺឋានៈដែលប្រសើរបំផុត ។ បទថា សីហនាទំ គឺដែល បន្លឺដ៏ក្លៀវក្លា ។ បទថា ព្រហ្មចក្កំ គឺចក្រដ៏ប្រសើរ ។ បទថា បវត្តេតិ គឺពោល ។