អដ្ឋកថាកូដសូត្រ
ក្បាលទី 28 · ទំព័រ 715
គប្បីជ្រាបវិនិច្ឆ័យក្នុងកូដសូត្រទី ២ ដូចតទៅនេះ បទថា សេក្ខពលានិ បានដល់ កម្លាំងញាណរបស់ព្រះសេក្ខៈ ។ បទថា អគ្គំ គឺ ឧត្តម ។ សេក្ខពល ឈ្មោះថា សង្គាហិក ជាទីប្រជុំ ព្រោះប្រជុំពល ដ៏សេស ដូចផ្ទះកំពូលប្រជុំត្រង់កំពូល ដូច្នោះ ។ សេក្ខពល ឈ្មោះថា សង្ឃាតនិយ ជាទីប្រជុំ ព្រោះធ្វើពលទាំងនោះឲ្យប្រជុំគ្នា ។