ទដ្ឋព្វសូត្រ
ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា គួរឃើញក្នុងធម៌ ណា ។ គួរឃើញក្នុងអង្គនៃសោតាបត្តិ ៤ ។ កម្លាំងសទ្ធាគួរឃើញក្នុងធម៌ នេះ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ គួរឃើញក្នុងធម៌ណា ។ គួរ ឃើញក្នុងសម្មប្បធាន ៤ ។ កម្លាំងវីរិយៈគួរឃើញក្នុងធម៌នេះ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះកម្លាំងសតិគួរឃើញក្នុងធម៌ណា ។ គួរឃើញក្នុងសតិប្បដ្ឋាន ៤ ។ កម្លាំងសតិគួរឃើញក្នុងធម៌នេះ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង សមាធិគួរឃើញក្នុងធម៌ណា ។ គួរឃើញក្នុងឈាន ៤ ។ កម្លាំងសមាធិគួរ ឃើញក្នុងធម៌នេះ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញាគួរឃើញក្នុងធម៌ ណា ។ គួរឃើញក្នុងអរិយសច្ច ៤ ។ កម្លាំងបញ្ញាគួរឃើញក្នុងធម៌នេះ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង ។ ៥