អដ្ឋកថាទដ្ឋព្វសូត្រ

ក្បាលទី 28 · ទំព័រ 720

គប្បីជ្រាបវិនិច្ឆ័យក្នុងទដ្ឋព្វសូត្រទី ៥ ដូចតទៅនេះ ព្រះមាន ព្រះភាគ ដើម្បីត្រាស់លោកុត្តរធម៌ក្នុងទីដែលមិនមែនវិស័យ ទើបត្រាស់ ពាក្យជាដើមថា ម្នាលភិក្ខុទាំងឡាយ គប្បីឃើញសទ្ធាពល ក្នុងធម៌ណា ដូច្នេះ ។ ឧបមាដូចសម្លាញ់ គឺកូនសេដ្ឋី ៤ នាក់ មានព្រះរាជាជាគម្រប់ ៥ ព្រះរាជាយាងចុះកាន់ផ្លូវ ដោយគិតថា អញនឹងលេងនក្ខត្តឫក្ស ក្នុងពេលទៅកាន់ ផ្ទះរបស់សេដ្ឋីបុត្រទី ១ ជន ៤ នាក់ទៀត ក៏អង្គុយស្ងៀម ម្ចាស់ផ្ទះ ពោលថា ពួកអ្នកចូរឲ្យរបស់ទំពា របស់បរិភោគ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងប្រដាប់ជាដើមដល់អ្នកជនទាំងនេះ ដូច្នេះហើយ ចាត់ចែងក្នុងផ្ទះ ។ ក្នុងគ្រាទៅផ្ទះរបស់សេដ្ឋីបុត្រទី ២-៣-៤ ជន ៤ នាក់ទៀតក៏អង្គុយស្ងៀម ម្ចាស់ផ្ទះពោលថា ពួកអ្នកចូរឲ្យរបស់ទំពា របស់បរិភោគ ផ្កាកម្រង គ្រឿង ក្រអូប និងគ្រឿងប្រដាប់ដល់ជនទាំងនេះ ដូច្នេះហើយ ចាត់ចែងក្នុងផ្ទះ ។ ក្នុងកាលតមក ក្នុងវេលាទៅក្នុងព្រះរាជមន្ទីររបស់ព្រះរាជាក្រោយគេបង្អស់ សូម្បីព្រះរាជាទ្រង់ជាធំក្នុងជនទាំងអស់ក៏ពិត ក្នុងគ្រានេះ ក៏នៅតែត្រាស់ថា ពួកអ្នកចូរឲ្យរបស់ទំពា របស់បរិភោគ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿង ប្រដាប់ជាដើមដល់ជនទាំងនេះ ដូច្នេះ រួចទ្រង់ចាត់ចែងក្នុងព្រះរាជមន្ទីររបស់ ព្រះអង្គ យ៉ាងណា កាលពល មានសទ្ធាជាគម្រប់ ៥ កើតឡើងក្នុង អារម្មណ៍តែមួយ ក៏ដូចសម្លាញ់ទាំងនោះ ចុះកាន់វិថីដើររួមគ្នា សម្លាញ់ ៤ នាក់ទៀត អង្គុយស្ងៀមក្នុងផ្ទះរបស់សម្លាញ់ទី ១ សម្លាញ់ដែលជាម្ចាស់ផ្ទះ រមែងចាត់ចែងការងារ យ៉ាងណា សទ្ធាពលមានលក្ខណៈបង្អោនជឿ ព្រោះ សម្រេចសោតាបត្តិយង្គ ទើបជាធំ ជាប្រធាន ពលដ៏សេស ក៏ស្របតាម សទ្ធាពលនោះ ដូច្នោះ ក្នុងផ្ទះរប