បុនកូដសូត្រ

ក្បាលទី 28 · ទំព័រ 722

ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំង សមាធិ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះ កម្លាំងបញ្ញាជា គុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប ( នៃកម្លាំងទាំងពួង ) ។ ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប ( នៃទព្វសម្ភារៈទាំងពួង ) មានឧបមាយ៉ាងណាមិញ ម្នាល ភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះឯង កម្លាំងបញ្ញាជាគុណជាត ខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប ( នៃកម្លាំងទាំងពួង ) ក៏មាន ឧបមេយ្យយ៉ាងនោះឯង ។ ៥