បឋមហិតសូត្រ
ក្បាលទី 28 · ទំព័រ 724
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកបំពេញសីលដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញ សីល ១ ជាអ្នកបំពេញសមាធិដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញ សមាធិ ១ ជាអ្នកបំពេញបញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញ បញ្ញា ១ ជាអ្នកបំពេញវិមុត្តិធម៌ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុង ការបំពេញក្នុងវិមុត្តិធម៌ ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បី ប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ។ ៥