ទុតិយហិតសូត្រ និងអដ្ឋកថា

ក្បាលទី 28 · ទំព័រ 725

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ឯង ។ ប្រកបដោយធម៌ ៥ យ៉ាងតើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមិនបំពេញសីលដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុង ការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញាដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ដោយខ្លួនឯង តែបបួល អ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នក ប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង ។ ៥