តតិយហិតសូត្រ និងអដ្ឋកថា
ក្បាលទី 28 · ទំព័រ 726
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមិនបំពេញសីលដោយខ្លួនឯង មិនបបួលអ្នកដទៃក្នុង ការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញាដោយខ្លួនឯង មិនបបួល អ្នកដទៃក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ដោយខ្លួនឯង មិន បបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ។ ៥