បឋមគារវសូត្រ

ក្បាលទី 28 · ទំព័រ 729

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលសោះ និងបំពេញអភិសមាចារិកធម៌ គឺបញ្ញត្តសីលបាន ហេតុន៎ុះរមែងមិនមានទេ បើមិនបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុ ន៎ុះរមែងមិនមានទេ បើមិនបំពេញសេក្ខធម៌ហើយ នឹងបំពេញសីលបាន ហេតុ ន៎ុះរមែងមិនមានទេ បើមិនបានបំពេញសីលហើយ នឹងបំពេញសម្មាទិដ្ឋិបានហេតុ ន៎ុះរមែងមិនមានទេ បើមិនបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុន៎ុះរមែងមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នក មានសេចក្តីគោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើក្នុងពួកសព្រហ្មចារីបុគ្គល នឹងបំពេញអភិសមាចារិកធម៌បាន ហេតុនុ៎ះទើបមាន បើភិក្ខុបានបំពេញ អភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះទើបមាន បើបាន បំពេញសេក្ខធម៌ហើយ នឹងបំពេញសីលបាន ហេតុនុ៎ះទើបមាន បើបានបំពេញ សីលហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនុ៎ះទើបមាន បើបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុនុ៎ះទើបមាន ។