ទុតិយគារវសូត្រ

ក្បាលទី 28 · ទំព័រ 730

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលសោះ នឹងបំពេញអភិសមាចារិកធម៌បាន ហេតុន៎ុះរមែងមិនមានទេ បើមិនបានបំពេញ អភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុន៎ុះរមែងមិនមានទេ បើមិនបានបំពេញសេក្ខធម៌ហើយ នឹងបំពេញសីលក្ខន្ធបាន ហេតុន៎ុះរមែងមិន មានទេ បើមិនបានបំពេញសីលក្ខន្ធហើយ នឹងបំពេញសមាធិក្ខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសមាធិក្ខន្ធហើយ នឹងបំពេញបញ្ញាក្ខន្ធបានហេតុ ន៎ុះរមែងមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នកមានសេចក្តី គោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលហើយ នឹងបំពេញអភិសមាចារិកធម៌បាន ហេតុនុ៎ះទើបមាន បើបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះទើបមាន បើបានបំពេញ សេក្ខធម៌ហើយ នឹងបំពេញសីលក្ខន្ធបាន ហេតុនុ៎ះទើបមាន បើបានបំពេញ សីលក្ខន្ធហើយ នឹងបំពេញសមាធិក្ខន្ធបាន ហេតុនុ៎ះទើបមាន បើបានបំពេញ សមាធិក្ខន្ធហើយ នឹងបំពេញបញ្ញាក្ខន្ធបាន ហេតុនុ៎ះទើបមាន ។