អដ្ឋកថាឧបក្កិលេសសូត្រ

ក្បាលទី 28 · ទំព័រ 738

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបក្កិលេសសូត្រទី ៣ ដូចតទៅនេះ បទថា ន ច បភស្សរំ គឺមិនភ្លឺស្វាង ។ បទថា បភង្គុ ច គឺមានសភាព បែកធ្លាយ ។ បទថា អយ្យោ គឺលោហៈដែលមានពណ៌ខ្មៅ ( ដែក ) ។ បទថា លោហំ បានដល់ លោហៈដ៏សេស វៀរលោហៈ ៤ ដែលត្រាស់ ហើយក្នុងទីនេះ ។ បទថា សជ្ឈុំ បានដល់ ប្រាក់ ។ បទថា ចិត្តស្ស បាន ដល់ កុសលចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ សួរថា ឧបក្កិលេស រមែង មានដល់កុសលចិត្ត ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ស្លេះទុកសិនចុះ តែមាន ដល់លោកុត្តរភូមិបានដូចម្តេច ។ ឆ្លើយថា ដោយមិនឲ្យកុសលចិត្តកើតឡើង ឧបក្កិលេសទាំងឡាយ មិនឲ្យកុសលចិត្តកើតឡើង ដោយចំណែកណា ឈ្មោះថា ឧបក្កិលេសទាំងឡាយ ក៏រមែងមានដល់លោកិយកុសលចិត្តផង ដល់លោកុត្តរកុសលចិត្តផង ដោយចំណែកនោះៗ ឯង ។ បទថា បភង្គុ ច បានដល់ មានសភាពបែកធ្លាយ ព្រោះបែកល្អិតទៅក្នុងអារម្មណ៍ ។ បទថា សម្មាសមាធិយតិ អាសវានំ ខយាយ បានដល់ រមែងតាំងមាំដោយ ហេតុការណ៍ ដើម្បីប្រយោជន៍ដល់អរហត្ត ពោល គឺការអស់ទៅនៃអាសវៈ ទាំងឡាយ ។ ដោយហេតុមានប្រមាណបុណ្ណេះ ទ្រង់សម្តែងដល់ព្រះខីណា ស្រពដែលជម្រះចិត្តឲ្យបរិសុទ្ធ ហើយតាំងនៅក្នុងអរហត្តផល ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងអភិញ្ញាបដិវេធ គឺការចាក់ធ្លុះរបស់ ព្រះខីណាស្រពនោះ ទើបត្រាស់ពាក្យថា យស្ស យស្ស ច ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថងាយយល់ទាំងអស់ហើយ ។