ទុស្សីលសូត្រ

ក្បាលទី 28 · ទំព័រ 739

ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ឈ្មោះថាសមាធិមានឧបនិស្ស័យស្លាប់ កាលបើសម្មាសមាធិ មិនមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ មានឧបនិស្ស័យស្លាប់ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈរបស់បុគ្គលដែលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ មានឧបនិស្ស័យស្លាប់ កាលបើ និព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈរបស់បុគ្គលដែលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈមានឧបនិស្ស័យស្លាប់ ម្នាលភិក្ខុទាំងឡាយ ដើមឈើប្រាសចាកមែក និងស្លឹកហើយ ក្រមរនៃឈើនោះក្តី ក៏មិន សូវបរិបូណ៌ សម្បកក្តី ក៏មិនសូវបរិបូណ៌ ស្រាយក្តី ក៏មិនសូវបរិបូណ៌ ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ សេចក្តីនេះមានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចសម្មាសមាធិរបស់បុគ្គលទ្រុស្តសីល វិបត្តិចាក សីល ឈ្មោះថា សមាធិមានឧបនិស្ស័យស្លាប់ កាលបើសម្មាសមាធិមិន មាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈមានឧបនិស្ស័យស្លាប់ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈរបស់បុគ្គលដែលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈមានឧបនិស្ស័យស្លាប់ កាលបើ និព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈរបស់បុគ្គលដែលវិបត្តិចាក និព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈមានឧបនិស្ស័យស្លាប់ ។