អដ្ឋកថាទុស្សីលសូត្រ

ក្បាលទី 28 · ទំព័រ 741

គប្បីជ្រាបវិនិច្ឆ័យក្នុងទុស្សីលសូត្រទី ៤ ដូចតទៅនេះ បទថា ហតូបនិសោ បានដល់ ដាច់ចាកឧបនិស្ស័យ គឺកម្ចាត់នូវហេតុ ។ បទថា យថាភូតញ្ញាណទស្សនំ បានដល់ វិបស្សនាទន់ខ្ចី តាំងអំពីនាមរូប បរិច្ឆេទញ្ញាណទៅ ។ បទថា និព្វិទា វិរាគោ បានដល់ និព្វិទា គឺការ នឿយណាយ និងវិរាគៈ គឺប្រាសចាកតម្រេក ។ ក្នុង ២ យ៉ាងនោះ និព្វិទា ជាវិបស្សនាមានកម្លាំង វិរាគៈ ជាមគ្គ ។ បទថា វិមុត្តិញ្ញាណទស្សនំ បានដល់ ផលវិមុត្តិ និងបច្ចវេក្ខណញ្ញាណ ។