អនុគ្គហសូត្រ

ក្បាលទី 28 · ទំព័រ 742

ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដែលមានអង្គ ៥ ជួយទំនុកបម្រុង ហើយ រមែងមានចេតោវិមុត្តិជាផលផង មានចេតោវិមុត្តិផលជា អានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានបញ្ញាវិមុត្តិជាអានិសង្សផង ។ អង្គ ៥ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ សម្មាទិដ្ឋិដែលសីលជួយទំនុកបម្រុង ១ សុតៈជួយទំនុកបម្រុង ១ សាកច្ឆា ជួយទំនុកបម្រុង ១ សមថៈជួយទំនុកបម្រុង ១ វិបស្សនាជួយទំនុកបម្រុង ១ ។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដែលអង្គ ៥ នេះឯង ជួយទំនុកបម្រុង ហើយ រមែងមានចេតោវិមុត្តិជាផលផង មានចេតោវិមុត្តិផលជាអានិសង្ស ផង មានបញ្ញាវិមុត្តិជាផលផង មានបញ្ញាវិមុត្តិផលជាអានិសង្សផង ។