វិមុត្តិសូត្រ

ក្បាលទី 28 · ទំព័រ 744

ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ ( ហេតុជាគ្រឿងរួចចាក កិលេស ) នេះមាន ៥ យ៉ាង ដែលជាគុណជាតសម្រាប់ភិក្ខុមិនប្រមាទ មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្តស្លុងទៅ ( កាន់ព្រះនិព្វាន ) ចិត្ត ដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះផង អាសវៈដែលមិនទាន់អស់ ក៏ រមែងដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ជាគ្រឿងក្សេមចាក យោគៈដ៏ប្រសើរ ក៏រមែងដល់ផង ។ វិមុត្តាយតនៈ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយក្នុងសាសនា នេះ ជាគរុដ្ឋានីយបុគ្គល ( បុគ្គលគួរគោរព ) សម្តែងធម៌ដល់ភិក្ខុ ម្នាលភិក្ខុ ទាំងឡាយ ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋានីយ- បុគ្គល សម្តែងធម៌ដល់ភិក្ខុនោះយ៉ាងណាៗ ភិក្ខុនោះរមែងដឹងច្បាស់នូវ អដ្ឋកថាផង ដឹងច្បាស់នូវបាលីផងក្នុងធម៌នោះយ៉ាងនោះៗ កាលបើភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជ ( សេចក្តីរីករាយ ) រមែងកើតឡើង កាលបើមានបាមោជ្ជហើយ បីតិក៏កើតឡើង កាលបើមាន ចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយ ស្ងប់រម្ងាប់ហើយ រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុដែលប្រកបដោយ សេចក្តីសុខ រមែងតម្កល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជាវិមុត្តាយតនៈទី ១ ដែលជាគុណជាតសម្រាប់ភិក្ខុមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅ កិលេស មានចិត្តស្លុងទៅ ( កាន់ព្រះនិព្វាន ) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះផង អាសវៈដែលមិនទាន់អស់ ក៏ដល់នូវការអស់ទៅផង ចិត្តដែលមិនដល់នូវធម៌ ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ ផង ។