អដ្ឋកថាសមាធិសូត្រ

ក្បាលទី 28 · ទំព័រ 752

គប្បីជ្រាបវិនិច្ឆ័យក្នុងសមាធិសូត្រទី ៧ ដូចតទៅនេះ បទថា អប្បមាណំ បានដល់ លោកុត្តរសមាធិដែលវៀរចាកធម៌ ដែលកំណត់ ប្រមាណបាន ។ បទថា និបកា បតិស្សតា បានដល់ ជាអ្នកប្រកប ហើយដោយបញ្ញារក្សាខ្លួន និងសតិ ។ បទថា បញ្ច ញាណានិ បានដល់ បច្ចវេក្ខណញ្ញាណ ៥ ។ បទថា បច្ចត្តញ្ញេវ ឧប្បជ្ជន្តិ ប្រែថា រមែងកើតឡើង ខាងដើមបុណ្ណោះ ។ ក្នុងបទថា អយំ សមាធិ បច្ចុប្បន្នសុខោ ចេវ ជាដើម លោកបំណងយកអរហត្តផលសមាធិ ។ អាចារ្យពួកខ្លះពោលថា មគ្គសមាធិដូច្នេះក៏មាន ។ ពិតហើយ សមាធិនោះ ឈ្មោះថា ជាសុខក្នុង បច្ចុប្បន្ន ព្រោះជាសុខក្នុងខណៈដែលចិត្តជាឯកគ្គតា ។ សមាធិខាងដើមៗ មានសុខជាវិបាកក្នុងអនាគត ព្រោះជាបច្ច័យដល់សមាធិសុខក្រោយៗ នោះ ឯង សមាធិ ឈ្មោះថា ជាអរិយៈ ព្រោះឆ្ងាយចាកកិលេសទាំងឡាយ ។ ឈ្មោះថា និរាមិសោ ព្រោះមិនមានកាមាមិសៈ វដ្តាមិសៈ និងលោកាមិសៈ ។ ឈ្មោះថា អកាបុរិសសេវិតោ ព្រោះជាសមាធិដែលមហាបុរសមានព្រះពុទ្ធ ជាដើមសេពហើយ ។ ឈ្មោះថា សន្តោ ព្រោះស្ងប់អង្គអវ័យវៈ គឺកាយ ស្ងប់អារម្មណ៍ និងស្ងប់ចាកសេចក្តីក្រវល់ក្រវាយ ដោយអំណាចកិលេស ទាំងពួង ។ ឈ្មោះថា បណីតោ ព្រោះអត្ថថា មិនក្តៅក្រហាយ ។ ឈ្មោះ ថា បដិប្បស្សទ្ធលទ្ធោ ព្រោះការរម្ងាប់កិលេសដែលខ្លួនបានហើយ ឬខ្លួន បានរម្ងាប់កិលេស ។ បទថា បដិប្បស្សទ្ធំ បដិប្បស្សទ្ធិ នេះ ដោយ សេចក្តីដូចគ្នាតែមួយនោះឯង ម្យ៉ាងទៀត ឈ្មោះថា បដិប្បស្សទ្ធិ ព្រោះមាន កិលេសដែលរម្ងាប់ ឬដែលឆ្ងាយអំពីកិលេសបានហើយ ។ ឈ្មោះថា ឯកោទិភាវាធិគតោ ព្រោះដល់ដោយការមានធម៌ឯកផុសឡើង ឈ្មោះថា ន សសង្ខារនិគ្គយ្ហវារិប្បត្តោ ព្រោះមិនចាំបាច់ប្រើចិត្តដែលមានសង្ខារ គឺ សេចក្តីព្យាយាមឃាត់នូវកិលេស ដែ