អង្គិកសូត្រ

ក្បាលទី 28 · ទំព័រ 754

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងវិធីចម្រើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ចូរអ្នកទាំងឡាយប្រុងស្តាប់សម្មាសមាធិ នោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ វិធីចម្រើនសម្មាសមាធិដ៏ប្រសើរប្រកបដោយ អង្គ ៥ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ។ បេ ។ បានដល់បឋមជ្ឈាន ។ ភិក្ខុនោះក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខដែល កើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុ នោះ ឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តី ស្ងប់ស្ងាត់មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចអ្នកផ្ងូតទឹកក្តី បុគ្គលអ្នក ជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែលឈ្លាសវៃរោយលម្ហិតសម្រាប់ងូតក្នុងភាជនៈ សំរឹទ្ធ ហើយប្រោះព្រំដោយទឹក រួចហើយក៏សូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ងូត ( នោះ ) ក៏ស្អិតចាប់ចូលគ្នាស្អិតល្មួតទាំងខាងក្នុងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលញ៉ាំងករជកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិច បន្ទួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់មិនមានឡើយ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចម្រើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយ អង្គ ៥ ទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ និង វិចារៈ ។ បេ ។ បានដល់ទុតិយជ្ឈាន ។ ភិក្ខុនោះក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល