អដ្ឋកថាអង្គិកសូត្រ

ក្បាលទី 28 · ទំព័រ 761

គប្បីជ្រាបវិនិច្ឆ័យក្នុងអង្គិកសូត្រទី ៨ ដូចតទៅនេះ បទថា អរិយស្ស បានដល់ នៅឆ្ងាយអំពីកិលេសដែលលះបានហើយ ដោយវិក្ខម្ភនប្បហាន ។ បទថា ភាវនំ ទេសេស្សាមិ សេចក្តីថា តថាគតនឹងប្រកាស ការចម្រើន និងវឌ្ឍនា ។ បទថា ឥមមេវ កាយំ បានដល់ ករជកាយនេះ ។ បទថា អភិសន្ទេតិ បានដល់ ទទឹក គឺជ្រួតជ្រាប គឺធ្វើបីតិ និងសុខ ឲ្យ ប្រព្រឹត្តទៅពេញករជកាយ ។ បទថា បរិសន្ទេតិ បានដល់ ហូរទៅដោយ ជុំវិញ ។ បទថា បរិបូរេតិ បានដល់ ពេញដូចថង់ស្បែក ដែលពេញដោយ ខ្យល់ ។ បទថា បរិប្ផរតិ បានដល់ ជ្រួតជ្រាបទៅដោយជុំវិញ ។ បទថា សព្វាវតោ កាយស្ស បានដល់ រាងកាយគ្រប់ចំណែកនៃភិក្ខុនោះ ។ ទីណាមួយ សូម្បីតែបន្តិច ជ្រួតជ្រាបទៅតាមស្បែកសាច់ និងសរសៃក្នុងទីដែល ប្រព្រឹត្តទៅនៃសន្តិរបស់ឧបាទិន្នក ឈ្មោះថា សុខដែលកើតអំពីបឋមជ្ឈាន មិនពាល់ត្រូវ មិនមាន ។ បទថា ទក្ខោ បានដល់ ឈ្លាស គឺមានការអាច ធ្វើ ប្រកប និងផ្សំលម្ហិតសម្រាប់ងូត ។ បទថា កំសថាលេ បានដល់ ភាជនៈដែលធ្វើដោយលោហៈណាមួយ ។ តែភាជនៈធ្វើដោយដី មិនជា ថាវរៈ កាលដាក់លម្ហិតសម្រាប់ងូតរមែងបែកបាន ព្រោះដូច្នោះ ទើបព្រះមាន ព្រះភាគ ទ្រង់មិនសម្តែងភាជនៈដីនោះ ។ បទថា បរ្ផិោសកំ បរ្ផិោសកំ បានដល់ ស្រោចហើយស្រោចទៀត ។ បទថា សន្នេយ្យ បាន ដល់ កាន់ថាសសំរឹទ្ធដោយដៃឆ្វេង ស្រោចទឹកល្មមប្រមាណដោយដៃស្តាំ ហើយច្របាច់លម្ហិតធ្វើឲ្យជាដុំ ។ បទថា សិនេហានុគតា បានដល់ ត្រូវ ទឹកជ្រួតជ្រាប ។ បទថា សិនេហបរេតា បានដល់ ត្រូវទឹកជ្រួតជ្រាបទៅ ដោយជុំវិញ ។ បទថា សន្តរពាហិរា សេចក្តីថា ត្រូវទឹកជ្រួតជ្រាបពេញ សព៌ាង្គកាយខាងក្នុងផង ខាងក្រៅផង ។