ចង្កមសូត្រ
ក្បាលទី 28 · ទំព័រ 766
ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការចង្រ្កមនេះមាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកអត់ធន់ក្នុងដំណើរផ្លូវឆ្ងាយ ១ អត់ធន់ក្នុងការព្យាយាម ១ មិនមានជំងឺ ១ ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែងរលួយដោយស្រួល ១ សមាធិដែលកើតអំពីការចង ្រ្កម រមែងតាំងនៅអស់កាលយូរ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កមមាន ៥ យ៉ាងនេះឯង ។