នាគិតសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ ក៏បានស្តេចទៅដល់ព្រាហ្មណ- គ្រាម ឈ្មោះឥច្ឆានង្គលៈ របស់អ្នកដែនកោសល ។ តាមដំណឹងថា ព្រះដ៏ មានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឈ្មោះ ឥច្ឆានង្គលៈនោះ ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ បានឮ ដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ ព្រះផ្នួស ឥឡូវនេះ ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈ ។ កិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយសុះសាយចំពោះ ព្រះគោតមដ៏ចម្រើននោះ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្ត ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដែល គួរទូន្មាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ( នូវព្រះនិព្វាន ) ដោយប្រាជ្ញាដ៏ឧត្តម ដោយព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសឲ្យបានត្រាស់ដឹង ព្រះអង្គសម្តែងធម៌ មានលម្អបទដើម បទកណ្តាល និងបទចុង ព្រមទាំងអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ពេញលេញ ទាំងអស់ ក៏ដំណើរដែលបានជួបប្រទះនឹងព្រះអរហន្តទាំងឡាយ មានសភាព