សុមនសូត្រ
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និងរាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។ លុះនាងសុមនារាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន សាវ័កពីររូប របស់ព្រះដ៏មានព្រះភាគ ក្នុងសាសនានេះ មាន សទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយ អង្គមិនមែនជាទាយក សាវ័កទាំងនោះ ដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក បពិត្រព្រះអង្គដ៏ចម្រើន សាវ័កទាំងពីរ ដែលកើតជាទេវតានោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាងសុមនាមានដែរ ម្នាលនាងសុមនា សាវ័ក ណាជាទាយក សាវ័កនោះដល់កើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយកដោយហេតុ ៥ យ៉ាង គឺអាយុទិព្វ ១ សម្បុរទិព្វ ១ សុខទិព្វ ១ យសទិព្វ ១ អធិបតេយ្យទិព្វ ១ ។ ម្នាលនាងសុមនា សាវ័កណាជា ទាយក សាវ័កនោះដល់ទៅកើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយកដោយហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើទេវតាទាំងពីរនោះ ច្យុតអំពីទេវលោកនោះ មកកើតក្នុងមនុស្សលោក នេះ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលទាំងពីរនោះ ដែលកើតជាមនុស្សហើយ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណាជាទាយក បុគ្គល នោះដល់មកកើតជាមនុស្ស រមែងគ្របសង្កត់បុគ្គលឯណោះ ដែលមិនមែនជា ទាយកដោយហេតុ ៥ យ៉ាង គឺអាយុជារបស់មនុស្ស ១ សម្បុរជារបស់មនុស្ស ១ សុខជារបស់មនុស្ស ១ យ