ចុន្ទិសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។ លុះនាងចុន្ទី រាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន រាជកុមារឈ្មោះចុន្ទៈជាបងខ្ញុំព្រះអង្គនោះ និយាយ យ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទ្រោះស្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទី ពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាក បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមសួរ ព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លាក្នុងព្រះសាស្តា មាន សភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិន ទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុង សុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីលមានសភាពដូចម្តេច លុះបែកធ្លាយ រាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ ។