អដ្ឋកថាចុន្ទិសូត្រ
ក្បាលទី 28 · ទំព័រ 791
គប្បីជ្រាបវិនិច្ឆ័យក្នុងចុន្ទិសូត្រទី ២ ដូចតទៅនេះ បទថា បញ្ចហិ រថសតេហិ សេចក្តីថា ព្រះនាងចុន្ទីសោយព្រះក្រយាហារព្រឹក ហើយ ចូលគាល់ព្រះជនក ឲ្យរេបោចំរថ ៥០០ មានរថទាំងនោះចោមរោម ហើយ ។ បទថា ឧបសង្កមិ សេចក្តីថា ព្រះនាងចុន្ទីត្រិះរិះថា អញនឹងទូល សួរការសន្ទនាបញ្ញា ដែលអាត្មាអញប្រព្រឹត្តទៅជាមួយព្រះជេដ្ឋភាតា គឺម្ចាស់ បងចុន្ទៈ ដូច្នេះ កាន់យកគ្រឿងក្រអូប ផ្កា និងលំអិតជាដើម ហើយចូលទៅ គាល់ ។ បទថា យទេវ សោ ហោតិ បានដល់ កាលណាបុគ្គលនោះ ។ ម្យ៉ាងទៀត បុគ្គលនោះណា ។ បទថា អរិយកន្តានិ សីលានិ បានដល់ សីលសម្បយុត្តដោយមគ្គ និងផល ។ សីលទាំងនោះ ជាសីលដែលគួរ ស្រឡាញ់របស់ព្រះអរិយៈទាំងឡាយ ព្រោះដូច្នោះ ទើបមិនលះក្នុងភពដទៃ ។ បទដ៏សេស គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងអគ្គប្បសាទសូត្រ ក្នុងចតុក្កនិបាត ។