ឧគ្គហសូត្រ

ក្បាលទី 28 · ទំព័រ 792

សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវ័ន ទៀប ក្រុងភទ្ទិយៈ ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា ( ជាចៅមេណ្ឌកសេដ្ឋី ) ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គក្នុង ថ្ងៃស្អែក ។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទទួលនិមនន្តន៍ហើយ ក៏ក្រោកចាក អាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ ។ ដល់វេលា រាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុង បុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅរបស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លំដាប់នោះឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគទ្រង់ឃាត់ ។ លុះឧគ្គហមេណ្ឌកនត្តា ( ឃើញ ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូក ព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ ត្រកូលប្តី បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទូន្មានពួកកុមារី ទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគប្រៀនប្រដៅ ពួកកុមារីទាំងន