អដ្ឋកថាសីហសូត្រ

ក្បាលទី 28 · ទំព័រ 804

គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ៤ ដូចតទៅនេះ បទថា សន្ទិដ្ឋិកំ បានដល់ ដែលគប្បីឃើញឯង ។ បទថា ទាយកោ គឺជាអ្នកអង់អាច ក្នុងការឲ្យ ។ អធិប្បាយថា មិនមែនឈប់ ដោយហេតុត្រឹមតែជឿថា ទានជារបស់ល្អបុណ្ណោះទេ នៅអាចបរិច្ចាគបានផងដែរ ។ បទថា ទានបតិ បានដល់ ឲ្យទានណា ក៏ជាម្ចាស់នៃទាននោះ ។ មិនមែនទាសទាន និងមិន មែនសហាយទាន ។ បុគ្គលណាបរិភោគរបស់ឆ្ងាញ់ តែឲ្យរបស់មិនឆ្ងាញ់ ដល់បុគ្គលដទៃ បុគ្គលនោះជាទាសៈនៃទេយ្យធម៌ ពោល គឺទាន ។ ខ្លួនឯង បរិភោគរបស់ណា ឲ្យរបស់នោះឯង បុគ្គលនោះជាសម្លាញ់នៃទាន ។ បុគ្គល ណាខ្លួនឯង ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយរបស់ធម្មតាៗ តែឲ្យរបស់ ដែលឆ្ងាញ់ដល់អ្នកដទៃ បុគ្គលនោះ ឈ្មោះថា ជាម្ចាស់ ជាធំ ជាម្ចាស់នៃ ទាន ។ ព្រះមានព្រះភាគត្រាស់សំដៅដល់ទាយកនោះថា ជាទានបតី ដូច្នេះ ។ បទថា អមង្កុភូតោ បានដល់ មិនមែនជាអ្នកឥតអំណាចទេ ។ បទថា វិសារទោ គឺបានសោមនស្សប្រកបដោយញាណ ។ បទថា សហព្យគតា គឺដល់នូវការរួមគ្នាតែមួយ ។ បទថា កតាវកាសា សេចក្តីថា ឈ្មោះថា មានឱកាសដែលធ្វើហើយ ព្រោះខ្លួនធ្វើកម្មដែលមានឱកាសក្នុងស្ថានត្រៃត្រិង្ស នោះ តែព្រោះហេតុដែលកម្មនោះជាកុសលតែម្យ៉ាង ព្រោះដូច្នោះ ទើបត្រាស់ ថា កតកុសលា គឺសាងកុសល ។ បទថា មោទរេ គឺត្រេកអរ រីករាយ ។ បទថា អសិតស្ស បានដល់ ព្រះតថាគតដែលកិលេសមិនអាស្រ័យហើយ ។ បទថា តាទិនោ គឺជាអ្នកដល់នូវលក្ខណៈមាំទាំ ។