អដ្ឋកថាទានានិសង្សសូត្រ

ក្បាលទី 28 · ទំព័រ 806

គប្បីជ្រាបវិនិច្ឆ័យក្នុងទានានិសង្សសូត្រទី ៥ ដូចតទៅនេះ បទថា គិហិធម្មា អនបគតោ ហោតិ គឺជាអ្នកមានសីល ៥ មិនដាច់ ។ បទថា សតំ ធម្មំ អនុក្កមំ បានដល់ ជាអ្នកប្រព្រឹត្តតាមធម៌របស់សប្បុរស គឺមហាបុរស ។ បទថា សន្តោ នំ ភជន្តិ បានដល់ សប្បុរសទាំងឡាយ គឺព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កនៃព្រះតថាគត រមែងគប់រកបុគ្គល នោះ ។