កាលទានសូត្រ

ក្បាលទី 28 · ទំព័រ 807

ម្នាលភិក្ខុទាំងឡាយ កាលទាននេះមាន ៥ យ៉ាង ។ យ៉ាង ដូចម្តេចខ្លះ ។ គឺឲ្យទានដល់អ្នកមកថ្មី ១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទាន ដល់អ្នកមានជំងឺ ១ ឲ្យទានក្នុងពេលអត់បាយ ១ បានតម្កល់ស្រូវថ្មី ផ្លែ ឈើដំបូងដល់បុគ្គលមានសីលទាំងឡាយជាដំបូង ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាកាលទាន ៥ យ៉ាង ។ ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ មានសេចក្តីកំណាញ់ ប្រាសចេញហើយ មានចិត្តជ្រះថ្លាហើយ រមែងឲ្យទានក្នុងកាល គួរ ទានដែលបុគ្គលឲ្យតាមកាលគួរ ចំពោះព្រះអរិយបុគ្គល ទាំងឡាយ ដែលជាបុគ្គលមានកាយ និងចិត្តប្រកបដោយតាទិគុណ ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌ ។ ពួកជនណា អនុមោទនា ឬធ្វើសេចក្តីខ្វល់ខ្វាយក្នុងទក្ខិណាទាននោះ ទក្ខិណាទានរបស់អ្នកទាំងនោះ នឹងបានឈ្មោះថាជា ទានថយថោក ព្រោះតែអនុមោទនា ឬធ្វើការខ្វល់ខ្វាយនោះក៏ ទេ ពួកជនទាំងនោះ ជាអ្នកបានចំណែកបុណ្យដែរ ។ ព្រោះ ហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ជាទាន មានផលច្រើន បុគ្គលមានចិត្តមិនបានរួញរា គប្បីឲ្យទានចំពោះ បុគ្គលនោះ ព្រោះថា បុណ្យទាំងឡាយ រមែងជាទីពឹងនៃពួក សត្វ ក្នុងលោកខាងមុខ ។ ៥