អដ្ឋកថាកាលទានសូត្រ
ក្បាលទី 28 · ទំព័រ 808
គប្បីជ្រាបវិនិច្ឆ័យក្នុងកាលទានសូត្រទី ៦ ដូចតទៅនេះ បទថា កាលទានានិ គឺទានដែលគួរ ទានដែលមកដល់ហើយ អធិប្បាយថា ទាន ដែលសមគួរ ។ បទថា នវសស្សានិ គឺស្រូវដែលល្អ ។ បទថា នវផលានិ បានដល់ ផ្លែឈើដែលល្អ ដែលចេញដំបូងអំពីចម្ការ ។ បទថា បឋមំ សីលវន្តេសុ បតិដ្ឋាបេតិ សេចក្តីថា បុគ្គលនោះប្រគេនដល់បុគ្គលដែលមាន សីលមុនហើយ ខ្លួនឯងបរិភោគឯងក្រោយ ។ បទថា វទញ្ញូ គឺជាអ្នកដឹង ភាសិត ។ បទថា កាលេន ទិន្នំ បានដល់ ទានដែលគេឲ្យដ៏សមគួរ ដែល មកដល់ ។ បទថា អនុមោទន្តិ បានដល់ ជនដែលឈរអនុមោទនាក្នុង ទីសមគួរ នាចំណែកម្ខាង ។ បទថា វេយ្យាវច្ចំ បានដល់ ធ្វើការដែលជា ការងារខ្វល់ខ្វាយផ្លូវកាយ ។ បទថា អប្បដិវានចិត្តោ បានដល់ ជាអ្នក មានចិត្តមិនធុញទ្រាន់ ។ បទថា យត្ថ ទិន្នំ មហប្ផលំ បានដល់ គប្បីឲ្យក្នុង ទីដែលឲ្យហើយមានផលច្រើន ។