ភោជនទានសូត្រ
ម្នាលភិក្ខុទាំងឡាយ ទាយកកាលឲ្យភោជនីយាហារ ឈ្មោះ ថា ឲ្យស្ថាន ៥ យ៉ាងដល់បដិគ្គាហកទាំងឡាយ ។ ស្ថាន ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺឲ្យអាយុ ១ ឲ្យពណ៌សម្បុរ ១ ឲ្យសុខ ១ ឲ្យកម្លាំង ១ ឲ្យបដិភាណ គឺប្រាជ្ញាវាងវៃ ១ ។ បុគ្គលដែលបានឲ្យអាយុហើយ រមែងបានចំណែក អាយុទិព្វ ឬអាយុជារបស់មនុស្ស ឲ្យពណ៌សម្បុរ រមែងបានចំណែកពណ៌ សម្បុរទិព្វ ឬសម្បុររបស់មនុស្ស ឲ្យសុខ រមែងបានចំណែកសុខទិព្វ ឬសុខ ជារបស់មនុស្ស ឲ្យកម្លាំង រមែងបានចំណែកកម្លាំងទិព្វ ឬកម្លាំងជារបស់ មនុស្ស ឲ្យបដិភាណ រមែងបានចំណែកបដិភាណជារបស់ទិព្វ ឬបដិភាណ ជារបស់មនុស្ស ។ ម្នាលភិក្ខុទាំងឡាយ ទាយកកាលឲ្យភោជនីយាហារ ឈ្មោះថា ឲ្យស្ថាន ៥ យ៉ាងនេះដល់បដិគ្គាហកទាំងឡាយ ។ ធីរជនអ្នកមានប្រាជ្ញា ជាអ្នកឲ្យអាយុ ឲ្យកម្លាំង ឲ្យពណ៌សម្បុរ ឲ្យបដិភាណ ឲ្យសុខ ( ដល់គេ ) ហើយធីរជននោះរមែងបាន សុខ ។ អ្នកប្រាជឲ្យអាយុ ពណ៌សម្បុរ សេចក្តីសុខ ទាំង បដិភាណ ទៅកើតក្នុងទីណាៗ រមែងមានអាយុវែង មានយស បរិវារ ។