អដ្ឋកថាភោជនទានសូត្រ

ក្បាលទី 28 · ទំព័រ 810

គប្បីជ្រាបវិនិច្ឆ័យក្នុងភោជនទានសូត្រទី ៧ ដូចតទៅនេះ បទថា អាយុំ ទេតិ បានដល់ ឈ្មោះថា រមែងឲ្យអាយុ ។ បទថា វណ្ណំ គឺពណ៌សម្បុរនៃរាងកាយ ។ បទថា សុខំ គឺសុខផ្លូវកាយ និងផ្លូវចិត្ត ។ បទថា ពលំ គឺកម្លាំងនៃរាងកាយ ។ បទថា បដិភាណំ គឺឈ្លាសក្នុងការចង បញ្ញា និងស្រាយបញ្ញា ។