អដ្ឋកថាបុត្តសូត្រ
ក្បាលទី 28 · ទំព័រ 814
គប្បីជ្រាបវិនិច្ឆ័យក្នុងបុត្តសូត្រទី ៩ ដូចតទៅនេះ បទថា ភតោ វា នោ ភវិស្សតិ សេចក្តីថា កូនដែលខ្ញុំចិញ្ចឹមមកហើយ បីបាច់មកហើយ ឲ្យបៅដោះ និងញ៉ាំងដៃ និងជើងឲ្យធំធាត់ជាដើម ក្នុងកាលខ្ញុំចាស់ កូននោះនឹងចិញ្ចឹមខ្ញុំ ដោយការលាងដៃ និងជើង ឲ្យងូតទឹក និងឲ្យបបរ បាយជាដើម ។ បទថា កិច្ចំ វា នោ ករិស្សតិ សេចក្តីថា កូននោះ ផ្អាក ការងាររបស់ខ្លួនហើយ នឹងទៅជួយធ្វើកិច្ចរបស់ខ្ញុំដែលកើតឡើងក្នុងរាជត្រកូលជាដើម ។ បទថា កុលវំសោ ចិរំ ឋស្សតិ សេចក្តីថា កាលបុត្រ រក្សា មិនធ្វើសម្បត្តិរបស់ខ្ញុំ មានស្រែ ចម្ការ ប្រាក់ និងមាសជាដើមឲ្យវិនាស ទៅ វង្សត្រកូលក៏នឹងតាំងនៅយូរ ។ ម្យ៉ាងទៀត កូននោះមិនធ្វើសលាកភត្តទានជាដើម ដែលខ្ញុំប្រព្រឹត្តមកហើយឲ្យដាច់ខ្សែ គង់ញ៉ាំងឲ្យប្រព្រឹត្តទៅ វង្ស ត្រកូលរបស់ខ្ញុំនឹងតាំងនៅយូរ ។ បទថា ទាយជ្ជំ បដិបជ្ជតិ សេចក្តីថា បុត្រ