សាលសូត្រ

ក្បាលទី 28 · ទំព័រ 815

កាលប្រព្រឹត្តខ្លួនសមគួរដល់មត៌ក ដោយបដិបត្តិសមគួរដល់វង្សត្រកូល និងគ្រប់គ្រងមត៌កដែលជាសម្បត្តិរបស់ខ្ញុំបាន ។ បទថា ទក្ខិណំ អនុប្បទស្សតិ សេចក្តីថា បុត្រនឹងបន្ថែមទានឧទ្ទិសចំណែកបុណ្យឲ្យតាំងអំពីថ្ងៃទី ៣ រាប់អំពីថ្ងៃស្លាប់ ។ បទថា សន្តោ សប្បុរិសា សេចក្តីថា គប្បីជ្រាបថា ជា សប្បុរស បុគ្គលល្អដោយបដិបត្តិប្រពៃក្នុងមាតាបិតា ក្នុងឋានៈនេះ ។ បទថា បុព្វេកតមនុស្សរំ សេចក្តីថា កាលរពឫកដល់គុណដែលមាតាបិតាធ្វើ មុនហើយ ។ បទថា ឱវាទការី គឺជាអ្នកធ្វើតាមឱវាទដែលមាតាបិតាឲ្យ ហើយ ។ បទថា ភតបេសី បានដល់ បុត្រនឹងចិញ្ចឹមមាតាបិតាដែលលោក ចិញ្ចឹមខ្លួនមក ។ បទថា បសំសិយោ សេចក្តីថា ជាបុគ្គលដែលមហាជន គប្បីសរសើរក្នុងបច្ចុប្បន្ននេះឯង ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំចម្រើនឡើងដោយសេចក្តី ចម្រើន ៥ យ៉ាង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះហិមវន្ត ។ យ៉ាងដូចម្តេច ខ្លះ ។ គឺចម្រើនដោយមែក ស្លឹក ត្រួយ ១ ចម្រើនដោយសម្បក ១ ចម្រើន ដោយក្រមរ ១ ចម្រើនដោយស្រាយ ១ ចម្រើនដោយខ្លឹម ១ ។ ម្នាលភិក្ខុ ទាំងឡាយ ដើមឈើធំចម្រើនឡើងដោយសេចក្តីចម្រើន ៥ យ៉ាងនេះព្រោះ អាស្រ័យស្តេចភ្នំឈ្មោះហិមវន្ត ។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុងរមែង ចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាង ព្រោះអាស្រ័យជនជាម្ចាស់ត្រកូល មានសទ្ធា ដូច្នោះដែរ ។ យ៉ាងដូចម្តេចខ្លះ ។ គឺចម្រើនដោយសទ្ធា ១ ចម្រើនដោយសីល ១ ចម្រើនដោយសុតៈ ១ ចម្រើនដោយចាគៈ ១ ចម្រើន ដោយបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុង រមែងចម្រើនដោយ សេចក្តីចម្រើន ៥ យ៉ាងនេះ ព្រោះអាស្រ័យជនជាម្ចាស់ត្រកូលមានសទ្ធា ។ ភ្នំថ្មក្នុងដងព្រៃធំ ដើមឈើធំៗ ទាំងនោះ រមែងចម្រើនឡើងព្រោះ អាស្រ័យភ្