អដ្ឋកថាសាលសូត្រ
ក្បាលទី 28 · ទំព័រ 817
គប្បីជ្រាបវិនិច្ឆ័យក្នុងសាលសូត្រទី ១០ ដូចតទៅនេះ បទថា មហាសាលា គឺដើមឈើធំ ។ បទថា សាខាបត្តបលាសេន វឌ្ឍន្តិ គឺចម្រើនដោយមែក និងស្លឹក ដែលហៅថា បត្តៈ ។ បទថា អរញ្ញស្មឹ គឺ ក្នុងទីដែលមិនមែនស្រុក ។ បទថា ព្រហាវនេ បានដល់ ក្នុងព្រៃធំ គឺព្រៃ ជ្រៅ ។ បទដ៏សេស ក្នុងទីគ្រប់អន្លើ មានអត្ថងាយយល់ហើយ ។