សប្បុរិសសូត្រ ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 28 · ទំព័រ 823

ម្នាលភិក្ខុទាំងឡាយ បើសប្បុរសកើតក្នុងត្រកូល រមែងកើត ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើនគ្នា ដើម្បី សេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់កូនប្រពន្ធ ដើម្បី សេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់បុរសជាទាសកម្មករ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ពួកមិត្តអាមាត្យ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ពួកសមណព្រាហ្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ ភ្លៀងធំញ៉ាំងសម្ទូងទាំងអស់ ឲ្យលូតលាស់ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសប្បុរសកើតក្នុងត្រកូល ( នីមួយៗ ) រមែងកើតដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជន ច្រើន ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់មាតាបិតា ទាំងឡាយ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ កូនប្រពន្ធ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ បុរសជាទាសកម្មករ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តី សុខដល់ពួកមិត្តអាមាត្យ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តី សុខដល់ពួកសមណព្រាហ្មណ៍ ក៏យ៉ាងនោះដែរ ។