ឥដ្ឋសូត្រ

ក្បាលទី 28 · ទំព័រ 824

សប្បុរស មានប្រយោជន៍ដល់ពួកជនច្រើន ប្រើប្រាស់ភោគៈ ទាំងឡាយ ទេវតារមែងរក្សានូវសប្បុរស ជាអ្នកគ្រប់គ្រងធម៌ នោះ ជាពហុស្សូត បរិបូណ៌ដោយសីល និងវត្ត កិត្តិសព្ទមិន លះបង់ នូវសប្បុរសអ្នកតាំងនៅក្នុងធម៌ ។ អ្នកណាមួយអាច ដើម្បីនិន្ទាបុគ្គល ដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ បីដូចជាមាស ជម្ពូនទនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរបុគ្គល នោះ ទាំងព្រហ្មក៏សរសើរបុគ្គលនោះដែរ ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុង ទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ធម៌ ៥ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ។ ធម៌ ៥ យ៉ាងដូចម្តេច ខ្លះ ។ ម្នាលគហបតី អាយុជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រក បានដោយក្រក្នុងលោក ១ ពណ៌សម្បុរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ សុខជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រក បានដោយក្រក្នុងលោក ១ យសជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រក បានដោយក្រក្នុងលោក ១ ស្ថានសួគ៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ។ ម្នាលគហបតី ធម៌ទាំង ៥ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ។ ម្នាល គហបតី តថាគតមិនពោលនូវការបាន ចំពោះធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោកទាំង ៥ ព្រោះការបន់ស្រន់ ឬព្រោះ ការប្រាថ្នាទេ ។