អដ្ឋកថាឥដ្ឋសូត្រ

ក្បាលទី 28 · ទំព័រ 827

គប្បីជ្រាបវិនិច្ឆ័យក្នុងឥដ្ឋសូត្រទី ៣ ដូចតទៅនេះ បទថា អាយុសំវត្តនិកា បដិបទា បានដល់ បុញ្ញបដិបទា មានទាន និងសីល ជាដើម ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា អត្ថាភិសមយា បានដល់ សម្រេចប្រយោជន៍ លោកអធិប្បាយថា ព្រោះបាន ប្រយោជន៍ ។