មនាបទាយិសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅនៃឧគ្គគហបតី អ្នកក្រុងវេសាលី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេ ក្រាលថ្វាយ ។ លំដាប់នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី ក៏ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យ នេះ ខ្ញុំព្រះអង្គបានស្តាប់ចំពោះព្រះភក្ត្រ បានទទួលចំពោះព្រះភក្ត្រ ព្រះដ៏មាន ព្រះភាគថា អ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ ។ បពិត្រព្រះអង្គដ៏ចម្រើន ខាទនីយាហារ ប្រាកដស្មើដោយផ្កាសាលព្រឹក្ស ជាទី គាប់ចិត្តរបស់ខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទទួលនូវខាទនីយាហារនោះ ដើម្បីសេចក្តីអនុគ្រោះដល់ខ្ញុំព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយ សេចក្តីអនុគ្រោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួលចំពោះព្រះភក្ត្រ ព្រះដ៏មានព្រះភាគថា បុគ្គលឲ្យ របស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ ។ បពិត្រព្រះអង្គដ៏ចម្រើន សូករមំសៈដ៏ប្រសើរ ស្អាតជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គមាន សូមព្រះដ៏មាន