អដ្ឋកថាមនាបទាយិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមនាបទាយិសូត្រទី ៤ ដូចតទៅនេះ បទថា ឧគ្គោ បានដល់ ដែលបានឈ្មោះយ៉ាងនេះ ព្រោះជាអ្នកខ្ពស់ដោយ គុណទាំងឡាយ ។ បទថា សាលបុប្ផកំ ខាទនីយំ បានដល់ របស់ទំពា ដូចគ្នានឹងផ្កាសាលព្រឹក្ស ធ្វើដោយម្សៅស្រូវសាលី ផ្សំដោយមធុរស ៤ ប្រភេទ ពិតហើយ មធុរសប្រភេទនោះ គេផ្សំឲ្យមានពណ៌ ត្របក និង កេសរ ហើយចេនោដោយសប្បិ ដែលផ្សំដោយគ្រឿងទេស មានផ្លែម្ខាក់ ជាដើម ឆ្អិនហើយ សម្រស់ឲ្យស្រស់សប្បិ ដាក់ក្នុងភាជនៈដែលមាន គម្រប អប់ក្លិនឲ្យឈ្ងុយ ។ ឧគ្គគហបតី បំណងនឹងថ្វាយក្នុងរវាងអាហារ ទើបក្រាបទូលយ៉ាងនេះ ដល់ព្រះមានព្រះភាគអង្គនោះ ដែលប្រថាប់គង់ឆាន់ បបរ ។ បទថា បដិគ្គហេសិ ភគវា នុ៎ះ ត្រឹមតែជាទេសនា ។ ឧបាសក បានថ្វាយខាទនីយនោះដល់ព្រះមានព្រះភាគ និងភិក្ខុ ៥០០ រូប ថ្វាយមំសសូករៈជាដើម ក៏ដូចគ្នានឹងខាទនីយនោះ ដូច្នោះ ។ ក្នុងបទទាំងនោះ បទថា សម្បន្នវរសូករមំសំ សេចក្តីថា សាច់ជ្រូកដែលចម្អិនដោយគ្រឿងទេសមាន ផ្លែម្ខាក់ជាដើម និងផ្លែពុទ្រាដែលមានរសល្អ ធ្វើឲ្យឆ្អិនហើយ រក្សាមួយ ឆ្នាំ ទើបបរិភោគ ។ បទថា និព្វត្តតេលកំ គឺខ្លាញ់ដែលក្តៅហើយ ។ បទថា នាលិយសាកំ បានដល់ បន្លែឈ្មោះនាលិកដែលលាយជាមួយម្សៅ ខ្សាយ ហើយចេនោដោយសប្បិ ផ្សំដោយមធុរស ៤ ប្រភេទ ហើយរក្សា ។ ក្នុងបទថា នេតំ ភគវតោ កប្បតិ នេះ លោកសំដៅដល់របស់ជា អកប្បិយថា សូម្បីកប្បិយ ក៏មិនគួរ ។ សេដ្ឋីឲ្យនាំរបស់ទាំងអស់នោះមក ហើយធ្វើឲ្យជាគំនរ របស់ណាមួយ ជាអកប្បិយ ក៏បញ្ជូនរបស់នោះៗ ទៅកាន់ទីផ្សារ ហើយទើបប្រគេនរបស់ ដែលជាគ្រឿងឧបភោគ និងបរិភោគ ដែលជាកប្បិយ បន្ទះដើមចន្ទន៍ មិនធំ ពេក ប្រវែងប្រមាណ ២ ហត្ថ ១ ចំអាម ទទឹងប្រមាណ ១ ហត្ថ ១ ចំអាម តែ