អដ្ឋកថា អភិសន្ទសូត្រ
ម្នាលភិក្ខុទាំងឡាយ គំនរបុណ្យ គំនរកុសល ប្រមូលមកនូវ សុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ នេះមាន ៥ យ៉ាង ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បី ប្រយោជន៍ ដើម្បីសុខ ។ យ៉ាងដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កាល ភិក្ខុប្រើប្រាស់ចីវររបស់គហបតីណា បានសម្រេចចេតោសមាធិ មានប្រមាណ មិនបាន គំនរបុណ្យ គំនរកុសលប្រមូលមកនូវសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ របស់គហបតីនោះ ប្រព្រឹត្តទៅ ដើម្បីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ មាន ប្រមាណមិនបានទេ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុបរិភោគបិណ្ឌបាត របស់គហបតីណា … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុប្រើប្រាស់វិហារ របស់ គហបតីណា … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុប្រើប្រាស់គ្រែ និងតាំងរបស់ គហបតីណា … ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុបរិភោគនូវគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់គហបតីណា ហើយបានសម្រេចចេតោសមាធិ មាន ប្រមាណមិនបាន គំនរបុណ្យ គំនរកុសលប្រមូលមកនូវសុខ ជាធម៌ឲ្យនូវ អារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ របស់គហបតីនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បី សេចក្តីសុខ មានប្រមាណមិនបានទេ ។ ម្នាលភិក្ខុទាំងឡាយ គំនរបុណ្យ គំនរកុសល ៥ យ៉ាងនេះឯង ជាធម៌ប្រមូលមកនូវសេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅដើម្បី សេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ដ