អដ្ឋកថា ធនសូត្រ

ក្បាលទី 28 · ទំព័រ 838

ក្នុងសម្បទាសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះមាន ៥ យ៉ាង ។ យ៉ាង ដូចម្តេចខ្លះ ។ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺ ចាគៈ ១ ទ្រព្យគឺបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសទ្ធា តើដូច ម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងអរិយសច្ច លែងវិលមកកាន់ ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យ គឺសទ្ធា ។ ម្នាលភិក្ខុ ទាំងឡាយ ចុះទ្រព្យ គឺសីល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត ។ បេ ។ ជាអ្នកវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកសុរា និងមេរ័យជាគ្រឿងស្រវឹង ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យ គឺសីល ។ ម្នាលភិក្ខុទាំងឡាយ ចុះ ទ្រព្យ គឺសុតៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនា នេះ ជាអ្នកស្តាប់ច្រើន ។ បេ ។ ចាក់ធ្លុះដោយប្រពៃ ព្រោះសេចក្តីឃើញ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យ គឺសុតៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះ ទ្រព្យ គឺចាគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុង សាសនានេះ មានចិត្តដែលសេចក្តីកំណាញ់ជាមន្ទិលទៅប្រាសហើយ នៅ គ្រប់គ្រងផ្ទះ មានចាគៈរួចហើយ មានដៃលាងហើយត្រ េកអរក្នុងការលះបង់ ជាអ្នកគួរគេសូម បានត្រេកអរក្នុងទាន និងការចែករលែក ម្នាល ភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យ គឺចាគៈ ។