ឋានសូត្រ
ម្នាលភិក្ខុទាំងឡាយ អលព្ភនីយដ្ឋាន ៥ យ៉ាង ( ហេតុដែល មិនគប្បីបាន ) ដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក ( បានតាមប្រាថ្នា ) ។ យ៉ាង តើដូចម្តេចខ្លះ ។ គឺសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយក្នុងលោក មិនគប្បីបាន ( តាមប្រាថ្នា ) ថា របស់ដែលមានជរាជាធម្មតា កុំជរាឡើយ ១ របស់ដែលមានព្យាធិជាធម្មតា កុំ ឈឺចាប់ឡើយ … ១ របស់ដែលមានមរណៈជាធម្មតា កុំស្លាប់ឡើយ … ១ របស់ ដែលមានការអស់ទៅជាធម្មតា កុំអស់ទៅឡើយ … ១ ហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយក្នុងលោក មិនគប្បីបានតាម ប្រាថ្នាថា របស់ដែលមានសេចក្តីវិនាសជាធម្មតា កុំវិនាសឡើយ ១ ។ ម្នាល ភិក្ខុទាំងឡាយ ជរាធម៌របស់បុថុជ្ជនអ្នកមិនបានស្តាប់រមែងគ្រាំគ្រា បុថុជ្ជន នោះមិនបានពិចារណាក្នុងជរាធម៌ ដែលគ្រាំគ្រាហើយថា មិនគ្រាំគ្រាចំពោះ លើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ ការច្យុតិកា រកើតឡើងរបស់សត្វទាំងឡាយត្រឹមណា ជរាធម៌របស់សត្វទាំងអស់រមែង គ្រាំគ្រាត្រឹមនោះដែរ កាលបើជរាធម៌គ្រាំគ្រាហើយ អាត្មាអញត្រូវតែសោក សង្រេងលំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញមិនគប្បីឃ្លានភត្តផង សម្បុរអាក្រក់គប្បីធ្លាក់ចុះក្នុងកាយផង ការងារ ក៏ប្រព្រឹត្តទៅមិនបានផង ពួកជនជាសត្រូវក៏មានចិត្តរីករាយផង ពួកមិត្ត សម្លាញ់តូចចិត្តផង ។ កាលបើជរាធម៌គ្រាំគ្រាហើយ បុថុជ្ជននោះក៏សោក សង្រេងលំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជនអ្នកមិនបានស្តាប់ ត្រូវសរដែលសេចក្តី សោក លាបដោយថ្នាំពិសចាក់ហើយ រមែង